ហេតុអ្វីបានជាត្រូវជ្រើសរើសយកហ្គាណូអីុកស៊ែល?


ក្រុមហ៊ុនហ្គាណូអីុកស៊ែលជាក្រុមហ៊ុនយក្សមួយដែលមានកសិដ្ឋានបណ្ដុះផ្សិតលីងជឺដោយខ្លួនឯងនៅក្នុងប្រទេសម៉ាឡេស៊ី ។ ដើម្បីអាចទទួលបាននូវពូជផ្សិតលីងជឺដែលគ្មានពីរលើលោកនេះ ត្រូវ បានលោកអគ្គនាយក លៀវ ស៊ុនសេង ចំណាយពេលវេលាផ្ទាល់ខ្លួន ទាំងកម្លាំងកាយ និងចិត្តបញ្ចូលគ្នាអស់រយៈពេលជាង ១៥ឆ្នាំ ក្នុងការស្រាវជ្រាវរហូតដល់សម្រេចបានសមត្ថផលដូចសព្វថ្ងៃនេះ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺលីងជឺរបស់យើងបានបណ្ដុះតាមបែបសរីរាង្គ តែទាន់សម័យ ដោយប្រែក្លាយពីកសិដ្ឋានធម្មតា ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវបណ្ដុះផ្សិតលីងជឹ និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិធំៗជាច្រើននៅលើពិភពលោក។

ផលិតវត្ថុធាតុដើមសម្រាប់បណ្ដុះដោយខ្លួនឯង

ដើម្បីអោយលីងជឹដែលល្អផ្ដាច់នេះអាចរក្សាបានគុណភាពបាននោះ អ្នកឯកទេសរបស់យើងបានប្រើប្រាស់នៅវត្ថុធាតុដើម មួយចំនួនដើម្បីត្រៀមក្នុងការបណ្ដុះ។ ដែលក្នុងនោះមាន កំទេចដើមកៅស៊ូ គ្រាប់ស្រូវ គ្រាប់សណ្ដែក កិនបញ្ចូលគ្នា រួចច្រក បញ្ចូលក្នុងថង់ប្លាស្ទិកដែលគ្មានជាតិគីមី

ប្រើប្រាស់ឧបករណ៍ដើម្បីលាយបញ្ចូលគ្នា

ក្រោយពេលវត្ថុធាតុដើមត្រូវបានកិនរួចហើយ គេបានប្រើប្រាស់នូវឧបករណ៍សម្រាប់ធ្វើការច្របល់បញ្ចូលគ្នា និងត្រៀមច្រកចូលទៅក្នុងថង់។

ច្រកក្នុងថង់

បុគ្គលិកបានត្រៀមរួចជាស្រេចក្នុងការច្រកចូលក្នុងថង់ ដោយបានកម្រិតនៅទម្ងន់យ៉ាងត្រឹមបំផុត។

ចំហុយសម្លាប់មេរោគ

គេបានចំហុយសម្លាប់មេរោគដែលមាននៅក្នុងវត្ថុធាតុដើមនោះ ដើម្បីធានាបានថា លីងជឺគឺអាចដុះបានយ៉ាងល្អឥតខ្ចោះ និងផ្ដល់នូវគុណភាពថ្នាំយ៉ាងប្រសើរ។

ការលូតលាស់

លីងជឺរបស់ក្រុមហ៊ុនហ្គាណូអីុកស៊ែល ត្រូវបានបណ្ដុះឡើងប្រើរយៈពេល ៣ខែ ឬ ៩០ថ្ងៃ ដើម្បីអាចធ្វើការប្រមូល ផលបាន។ ដោយក្នុងមួយថង់គឺមានលីងជឺតែមួយដើមគត់។

ប្រមូលផល

ក្នុងមួយឆ្នាំក្រុមហ៊ុនហ្គាណូអីុកស៊ែលអាប្រមូលផលលីងជឹបានក្នុងចន្លោះ ៥២០លាន ផ្សិតលីងជឹ ដើម្បីធ្វើការកែច្នៃ ទៅជាផលិតសម្រេចចុងក្រោយរបស់យើង និងចែកចាយទូទាំងពិភពលោកជាង ១២០ប្រទេស។

ការទទួលស្គាល់

ក្រុមហ៊ុន ហ្គាណូអីុកស៊ែល ត្រូវបានស្ថាប័នជាច្រើននៅលើពិភពលោកទទួលស្គាល់ពីគុណភាព និងប្រសិទ្ធិភាពរបស់ ខ្លួន ក្នុងនោះក៏មានក្រសួងសុខាភិបាលកម្ពុជាផងដែរ។