ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុនហ្គាណូ អីុកស៊ែល ត្រូវបានបដិសន្ធិឡើងនៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ ២០០២ និងត្រូវបានចុះបញ្ជីការធ្វើពាណិជ្ជកម្មយ៉ាងត្រឹមត្រូវស្របច្បាប់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៤។ នៅតំណាក់ដំបូងការិយាល័យសាកល្បងរបស់របស់យើងគឺមានទីតាំងនៅខេត្តបន្ទាយមានជ័យឯក្រុងប៉ោយប៉ែត ជាប់បន្ទាត់ព្រំដែន ដែលបង្ករលក្ខណៈងាយស្រួលក្នុងការចេញចូលប្រទេសថៃ និងងាយស្រួលដល់ការសម្រួលការនាំចូលទំនិញខ្នាតតូចដល់ការធ្វើទីផ្សារសាកល្បងផងដែរ។ 

វាពិតជាលំបាកណាស់ដោយខិតខំប្រឹងប្រែងបើកទំព័រថ្មីលើទឹកដីដែលពោរពេញទៅដោយអ្នកធ្វើទីផ្សារបណ្ដាញពីក្រុមហ៊ុនប្រកួតប្រជែងដទៃទៀង តែជាសំណាងល្អប្រទេសថៃជាប្រទេសដែលមានអាយុកាលចំណាស់ជាងគេរបស់ក្រុមហ៊ុនហ្គាណូអីុកស៊ែល ដែលមានបទពិសោធន៍ជាង ២២ឆ្នាំ ក្នុងការប្រើប្រាស់ឱសថបុរាណ និងព្យាបាលអ្នកជម្ងឺរាប់សិបនាក់មកហើយ។ ដូច្នេះហើយ យើងដែលជាសមាជិកពៅគេ ក៏ទទួលបាននូវការអប់រំផ្នែកឱសថបុរាណនេះយ៉ាងពេញទំហឹងនិងយកចិត្តដាក់យ៉ាងខ្លាំង ទើបយើងបានមានថ្ងៃនេះ។

សព្វថ្ងៃនេះហ្គាណូអីុកស៊ែលកម្ពុជាមានអាយុកាលជិត៣ឆ្នាំហើយ និងសព្វថ្ងៃនេះមានសមាជិករហូតដល់ជាង ៥០០០នាក់ ដែលកំពុងតែប្រើប្រាស់នៅផលិតផលរបស់យើងទូទាំងប្រទេស។ យើងបានពង្រីកទីផ្សាររបស់យើងបានច្រើនខេត្តរួមមានៈ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ កំពង់ចាម កណ្ដាល តាកែវ កំពត ព្រះវិហារ ព្រៃវែង និងទីក្រុងភ្នំពេញតែម្ដង។